khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិរកាលើ-រកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នៅរាត្រីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៤

    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាបានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិរកាលើ-រកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម ។

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានមានប្រសាសន៍ថា ពិធីនេះគឺជាពិធីដាស់រំឮកដល់យើងទាំងអស់គ្នាកុំឲ្យភ្លេចថ្ងៃកំណើតព្យាការី មូហាំម៉ាត់ ដែលជាអ្នកនាំសាររបស់ព្រះអល់ឡោះ ជាអ្នកដឹកនាំដ៏ឈ្លាសវៃ ជាអ្នកបង្ហាត់បង្រៀនឲ្យអ្នកឥស្លាមមានក្តីសណ្តោសប្រណី ចេះមានក្តីអាណិតស្រឡាញ់ចំពោះមនុស្សជាតិទាំងមូល មិនថាអ្នកកាន់សាសនាណាក៏ដោយ ។ ការក្រើនរំឮកនេះ គឺដើម្បីឲ្យយើងទាំងអស់គ្នាអនុវត្តនូវទង្វើដ៏សែនល្អ ដែលបានបន្សល់ទុកដល់យើងអស់រយៈពេល ១៤៤៧ ឆ្នាំមកនេះ គឺឲ្យយើងបានស្គាល់ព្រះអល់ឡោះតែមួយគត់ ។
    ដូច្នេះក្នុងនាមយើងជាអ្នកកាន់សាសនាឥស្លាមត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងដើរតាមគន្លងមាគា៍មួយនេះឲ្យបានល្អបំផុត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ